សេចក្តីសង្ខេបនៃសេចក្តីសម្រេចគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការងាររបស់ពលករចំណាកស្រុកចំនួន៣សញ្ជាតិ (កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា)
|សេចក្តីសង្ខេបនៃសេចក្តីសម្រេចគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការងាររបស់ពលករចំណាកស្រុកចំនួន៣សញ្ជាតិ (កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា)
ការអនុគ្រោះសម្រាប់ពលករមាន៣សញ្ជាតិ (កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា) អាចធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ |
ការពន្យាពេលសម្រាប់ពលករ ៤ សញ្ជាតិ (មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម) ធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ឬឯកសារដើម្បីជំនួសប៉ាស្ព័រ និងវីសាមានសុពលភាពដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ |
||
ពលករក្រុមអិមអូយូ |
ពលករតាមសេចក្តីសម្រេចគណៈរដ្ឋមន្រ្តី |
||
ក្រុម ១ រយៈពេលនៃការងារគឺ ៤ ឆ្នាំ។ ក្នុងអំឡុងពេលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ធ្នូ ឆ្នាំ ២០២២
|
ក្រុមទី ២ រយៈពេលនៃការងារគ្រប់រយះពេល ៤ ឆ្នាំ។ ក្នុងអំឡុងពេលថ្ងៃទី ១ មករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២៣ |
សេចក្តីសម្រេចគណៈរដ្ឋមន្ត្រី ថ្ងៃទី ៥ កក្កដា ឆ្នាំ ២០២២
|
សេចក្តីសម្រេចគណៈរដ្ឋមន្ត្រី ថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០២៣
|
(១) ពលករ សញ្ជាតិ ទាំងក្រុម អិមអូយូ អាចប្រើប្រាស់ប៉ាស្ព័រ ឬឯកសារជំនួសប៉ាស្ព័រ រួមជាមួយនឹង លិខិតអនុញ្ញាតការងារ ឬឯកសារដែលបញ្ជាក់ដោយនាយកដ្ឋានការងារ ជាភស្តុតាងសម្រាប់ទទួលការអនុគ្រោះ។ (២) ថៅកែនិយោជកដែលមានស្រាប់ ឬថៅកែនិយោជកថ្មីដែលមានបំណងចង់ជួលពលករពីក្រុមទាំងពីរ អិមអូយូ ត្រូវគោរពតាម អិមអូយូផងដែរ។ (៣) ក្នុងអំឡុងពេលអនុគ្រោះ ពលករអិមអូយូទាំងពីរក្រុមអាចត្រឡប់ទៅប្រទេសដើមវិញរហូតដល់ថ្ងៃទី៣១ កក្កដា ឆ្នាំ ២០២៣ ដោយគ្មានកំហុស។ ឬក្នុងករណីពលករទាំងពីរក្រុម អិមអូយូ នឹងបន្តធ្វើការនៅប្រទេសថៃ ប៉ុន្តែប៉ាស្ព័របានផុតកំណត់ អាចស្នាក់នៅរហូតដល់ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២៣ ហើយត្រូវបានលើកលែងការរាយការណ៍ជូនដំណឹងអំពីទីលំនៅរបស់ខ្លួន និងអាចធ្វើដំណើរត្រឡប់ទៅប្រទេសដើមវិញដោយគ្មានកំហុស។ * ក្នុងន័យនេះ ក្រសួងមហាផ្ទៃ និងក្រសួងការងារ នឹងចេញសេចក្តីជូនដំណឹងរបស់ក្រសួង ដើម្បីបន្តទៅតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣។ ** នៅពេលមានគណៈរដ្ឋមន្ត្រីថ្មី ក្រសួងការងារនឹងស្នើលុបចោលសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីនៅថ្ងៃទី៣០ សភា ឆ្នាំ២០២៣ ឬកែលំអរសេចក្តីសម្រេចគណៈរដ្ឋមន្ត្រីបន្ថែមទៀត។ | (១) ពលករ ៤ សញ្ជាតិ ទាំងពីរ២ក្រុម តាមសេចក្តីសម្រេចគណៈរដ្ឋមន្ត្រី ដែលមិនអាចទទួលបានប៉ាស្ព័រ ឬឯកសារជំនួសប៉ាស្ព័រ ឬគ្មានវីសាក្នុងប៉ាស្ព័រក្នុងរយៈពេល ១៥ ឧសភា ២០២៣ សេចក្តីសម្រេចគណៈរដ្ឋមន្ត្រីចុះថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣ អនុញ្ញាតឱ្យពលករសញ្ជាតិទាំងពីរក្រុម ធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវបានលើកលែងពីការជូនដំណឹងអំពីទីលំនៅរបស់ខ្លួន ដោយប្រើភស្តុតាងបង្កាន់ដៃដែលដាក់សុំធ្វើលិខិតការងារជាភស្តុតាងជំនួសវិញ។ (២) ពេលពលករទាំង៤សញ្ជាតិ ទាំង២ក្រុមបានធ្វើប៉ាស្ព័ររួចហើយ ឬឯកសារប្រើប្រាស់ជំនួសប៉ាស្ព័រ មកដាក់ជូននគរបាលអន្តោប្រវេសន៍ (តរម៉) ដើម្បីសុំវីសា និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃដូចខាងក្រោម ● អនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ឬ ● ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ ២០២៥ យោងតាមសេចក្តីសម្រេចគណៈរដ្ឋមន្ត្រីថ្ងៃទី ៥ កក្កដា ឆ្នាំ ២០២២ និងដំណោះស្រាយគណៈរដ្ឋមន្ត្រីថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០២៣។ |