This post is also available in:
English
ក្នុងជម្លោះនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ មានរបាយការណ៍នៃការប៉ះទង្គិចគ្នារវាងបុគ្គលិកយោធាពីភាគីទាំងសងខាង ហើយនៅតំបន់មួយចំនួន ជនស៊ីវិលថៃបានរងផលប៉ះពាល់ដោយការវាយប្រហារដោយកងកម្លាំងយោធាកម្ពុជា។ ក្រុមបណ្តាញអង្គការពលករចំណាកស្រុក សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារដែលរងផលប៉ះពាល់ ហើយសូមបញ្ជាក់យ៉ាងច្បាស់ថា «ក្រុមបណ្តាញអង្គការពលករចំណាកស្រុក មិនយល់ស្របចំពោះការប្រើប្រាស់អំពើហិង្សាលើជនស៊ីវិលពីភាគីណាមួយឡើយ»។ ការប្រើប្រាស់អាវុធ ឬកម្លាំងយោធាប្រឆាំងនឹងជនស៊ីវិលដែលគ្មានអាវុធមិនមែនជាដំណោះស្រាយចំពោះបញ្ហានោះទេ ប៉ុន្តែកាន់តែធ្វើឱ្យការឈឺចាប់កាន់តែធ្ងន់ធ្ងរ និងបង្កើនការបែកបាក់រវាងប្រជាជននៃប្រទេសទាំងពីរ។ សូមបញ្ជាក់ថា ពលករខ្មែរដែលរស់នៅ និងធ្វើការក្នុងប្រទេសថៃមួយចំនួនធំមិនពាក់ព័ន្ធនឹងការសម្រេចរបស់យោធា ឬរដ្ឋាភិបាលកម្ពុជាឡើយ។ ពួកគេជាមនុស្សសាមញ្ញដែលធ្វើដំណើរទៅធ្វើការនៅប្រទេសថៃដោយមានចេតនាស្មោះត្រង់ដើម្បីចិញ្ចឹមគ្រួសារ និងរស់នៅយ៉ាងសុខសាន្ត។ ទន្ទឹមនឹងនេះ កម្មករដែលមានអារម្មណ៍មិនមានសុវត្ថិភាពអាចរត់ចេញពីការងារ ឬត្រឡប់ទៅប្រទេសកំណើតវិញ ដែលបណ្តាលឱ្យឧស្សាហកម្មថៃជាច្រើនប្រឈមមុខនឹងកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាញបានទទួលរបាយការណ៍ជាច្រើនអំពីពលករកម្ពុជាកំពុងរងការគំរាមកំហែង វាយដំលើរូបរាងកាយនិងការរើសអើងពីវិស័យមួយចំនួននៃសង្គមថៃ ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ បណ្តាញសូមសម្តែងការព្រួយបារម្ភរបស់ខ្លួន និងធ្វើការទាមទារដូចខាងក្រោមដល់គ្រប់វិស័យ៖
1. យើងមិនយល់ស្របជាមួយនឹងទម្រង់នៃអំពើហឹង្សាលើជនស៊ីវិល មិនថាជាការប្រើប្រាស់អាវុធប្រឆាំងនឹងប្រជាជននៅតំបន់ព្រំដែន ឬការវាយដំលើពលករចំណាកស្រុកនៅតាមទីក្រុងនោះទេ។ សកម្មភាពទាំងពីរនេះរំលោភលើសិទ្ធិមនុស្សជាមូលដ្ឋាន និងមិនអាចទទួលយកបាននៅក្នុងសង្គមដែលគោរពមនុស្សជាតិ។
2. បែងចែករវាង “ប្រជាជន” និង “អ្នកប្រើប្រាស់អំណាច” ។ ពលករចំណាកស្រុកមិនមែនជាតំណាងយោធា ឬរដ្ឋាភិបាលកម្ពុជាទេ។ ការវាយដំពួកគេគឺជាអំពើអយុត្តិធម៌ម្តងហើយម្តងទៀតដែលនឹងពង្រីកវដ្ដនៃការស្អប់។
3. យើងជំរុញឲ្យរដ្ឋាភិបាលថៃចាត់វិធានការជាបន្ទាន់។
3.1 ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីគោលការណ៍ការពារសាធារណៈជន និងពលករចំណាកស្រុក និងកំណត់វិធានការអនុវត្តច្បាប់ ក្នុងករណីដែលកម្លាំងត្រូវបានប្រើប្រាស់ដើម្បីធ្វើបាបរាងកាយសាធារណៈ និងពលករចំណាកស្រុកក្នុងប្រទេសថៃ។
3.2 តាមដាន ស៊ើបអង្កេត និងផន្ទាទោសអ្នកដែលប្រើអំពើហិង្សាលើប្រជាជន និងពលករចំណាកស្រុក។
3.3 បង្កើតយន្តការពិសេសមួយ ដើម្បីទទួលពាក្យបណ្តឹងពីពលករដែលរងផលប៉ះពាល់។
4. ស្នើសុំកិច្ចសហការពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ក្នុងការរាយការណ៍ និងប្រស័យទាក់ទងប្រកបដោយការទទួលខុសត្រូវ ជៀសវាងវោហាសាស្ត្រដែលបង្កើតការស្អប់ខ្ពើម ឬប្រកាន់ពូជសាសន៍។
បណ្តាញយើងខ្ញុំ សូមបង្ហាញពីការប្រឆាំងចំពោះការប្រើប្រាស់កម្លាំងដោយយោធាប្រឆាំងនឹងជនស៊ីវិលនៅក្នុងប្រទេសទាំងពីរ។ រាល់ជីវិតនៅក្នុងប្រទេសថៃ មិនថាថៃ ឬខ្មែរ គួរតែត្រូវបានការពារក្រោមគោលការណ៍សិទ្ធិមនុស្ស និងច្បាប់ស្មើៗគ្នា និងសូមស្នើឱ្យឧប្បត្តិហេតុជម្លោះនេះមិនក្លាយជាការប្រេះឆាដែលធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរស្អប់គ្នាទៅវិញទៅមកនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមសម្រាប់សំណួរថ្មីៗអំពីការរួមរស់ដោយសន្តិភាពដោយផ្អែកលើការយល់ដឹង និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។
ដោយសេចក្តីគោរព
ក្រុមបណ្តាញអង្គការពលករចំណាកស្រុក
ថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2025
Download:




